ការប្រកួតកីឡាអុកចត្រង្គ ពានរង្វាន់អង្គរសង្រ្កាន្ដឆ្នាំ២០២៥ ក្រោមប្រធានបទ «ញញឹមសាទរសង្រ្កាន្តឆ្នាំថ្មី» បានចាប់ផ្ដើមបើកកាការប្រកួតកីឡាអុកចត្រង្គ ពានរង្វាន់អង្គរសង្រ្កាន្ដឆ្នាំ២០២៥ ក្រោមប្រធានបទ «ញញឹមសាទរសង្រ្កាន្តឆ្នាំថ្មី» ជើងឯកកុមារ និងជើងឯកឧត្តម ហ៊ុន ម៉ានី ៖ ការផ្លាស់ប្តូរមុខមាត់ និងឱកាសការងារជាបន្តបន្ទាប់ក្នុងខេត្តកំពង់ស្ពឺ ឆ្លុះបញ្ជាំងពីការរួមចំណែករបស់វិឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់ទទួលទ្រព្យសកម្ម និងសម្ភារៈសុខធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាជួយកម្ពុជា ក្នុងការពង្រឹងសេដ្ឋកិច្ច និងបង្កើតឱកាសថ្មីៗ ជាពិសេសសម្រាប់ប្រជាពលរដ្ឋក្រីក្រ និងសម្ដេចតេជោប្រមុខរដ្ឋស្ដីទី៖ ការប្រទាននូវឋានន្តរស័ក្តិជានាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ ជាការឆ្លើយតបក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីបិទសន្និបាតបូកសរុបលទឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី ៖ កំណើនភ្ញៀវទេសចរអន្តរជាតិ បាននឹងកំពុងមានសន្ទុះគួរឱ្យកត់សម្គាល់ តួយ៉ាងចំនួនភ្ញៀវទេសចរក្នុងឆ្ខេត្តកំពង់ស្ពឺ ៖ កម្មវិធី ‘’ ប៉ា ម៉ានី ‘’ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ចាត់តំណាងបន្តចុះសួរសុខទុក្ខ និងនាំយកវត្ថុអនុស្សាវរីយ៍ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃអភិបាលខេត្តកំពង់ស្ពឺ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្កម្មវិធី «ប៉ា ម៉ានី»! ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ចាត់តំណាងបន្តចុះសួរសុខទុក្ខ និងនាំយកវត្ថុអនុស្សាវរីយ៍ជូនមន្ត្រីសុខាភិបាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញបូជាទៀន ធូប ផ្កា ភ្ញី ថ្វាយព្រះរតនត្រ័យ ធ្វើបទនសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញសេចក្តីប្រកាស ស្តីពី នីតិវិធីនៃការដោះស្រាយវិវាទការងាររួមឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រកាសបញ្ចូលសមាជិក សមាជិកាថ្មីគណបក្សប្រជាជនកម្ពុជា មកពីឃុំកាត់ភ្លុក និងឃុំភក្តី ស្រុកបសេដ្ឋ ខេត្តអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានរួមចំណែកអភិវឌ្ឍមូលធនមនុស្សរាជរដ្ឋាភិបាលកម្ពុជា បានរំដោះដីព្រៃពីអ្នកទន្ទ្រានដោយខុសច្បាប់ ជាង៤ម៉ឺនហិកតាកម្មវិធី «ប៉ា ម៉ានី»! ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ចាត់តំណាងបន្តចុះសួរសុខទុក្ខ និងនាំយកវត្ថុអនុស្សាវរីយ៍ជូនមន្ត្រីសុខាភិបារដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការយកវិធីសាស្ត្រលេងសើច (Prank) មកផលិតមាតិការបស់ខ្លួន ដើម្បីទាក់ទាញការចាប់អារម្មណ៍ ជាការបង្កើតមាតិក

ការប្រកួតកីឡាអុកចត្រង្គ ពានរង្វាន់អង្គរសង្រ្កាន្ដឆ្នាំ២០២៥ ក្រោមប្រធានបទ «ញញឹមសាទរសង្រ្កាន្តឆ្នាំថ្មី» ជើងឯកកុមារ និងជើងឯកនិស្សិតមហាវិទ្យាល័យ ដើម្បីស្វែងរកបេក្ខភាពឆ្នើមៗ ឡើងទៅប្រកួតនៅជុំផ្តាច់ព្រ័ត្រ នៅក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត នៅខេត្តសៀមរាប

ការប្រកួតកីឡាអុកចត្រង្គ ពានរង្វាន់អង្គរសង្រ្កាន្ដឆ្នាំ២០២៥ ក្រោមប្រធានបទ «ញញឹមសាទរសង្រ្កាន្តឆ្នាំថ្មី» ជើងឯកកុមារ និងជើងឯកនិស្សិតមហាវិទ្យាល័យត្រូវបានធ្វើឡើងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដើម្បីស្វែងរកបេក្ខភាពឆ្នើមៗ ឡើងទៅប្រកួតនៅជុំផ្តាច់ព្រ័ត្រ នៅក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត នៅខេត្តសៀមរាប ដែលនឹងប្រារព្ធធ្វើឡើងពីថ្ងៃទី ១៤-១៦ ខែមេសា ឆ្នាំ២០២៥។


ពិធីបើការប្រកួតនេះទទួលបានកិត្តិយសអញ្ជើញចូលរួមពីឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ NOCC ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ និងនវានុវត្តន៍ និងជាប្រធានក្រុមអុកចត្រង្គអង្គរសង្ក្រាន និងឯកឧត្តម គុជ គីមឡុង ប្រធានសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា និងមន្ត្រីសហភាពសហព័ន្ធយុវជនកម្ពុជាជាច្រើនរូបផងដែរ។

ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ និងនវានុវត្តន៍ និងជាប្រធានក្រុមអុកចត្រង្គអង្គរសង្ក្រានបានគូសបញ្ជាក់ថា នៅឆ្នាំ២០២៥នេះ អ្វីដែលពិសេសសម្រាប់ប្រភេទកីឡាអុកចត្រង្គ ក្រោមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) ហើយឯកឧត្តម ហ៊ុន ម៉ានី ក៏ជាប្រធានក្រុមការងាររៀបចំព្រឹត្តិការណ៍អង្គរសង្រ្កានផងនោះបានជំរុញ និងលើកទឹកចិត្តឱ្យមានការចូលរួមប្រកួតកីឡាអុកចត្រង្គរបស់កុមារា កុមារី និងសិស្សនិស្សិតនានា។

ឯកឧត្តម ហេង សុខគង់ បានលើកឡើងថា ៖«កីឡាអុកចត្រង្គនេះមានតាំងពីបុរាណមក ហើយក៏មានការឆ្លាក់លើសិលាចារិកតាមជញ្ជាំងប្រាសាទបុរាណ ដូចជាប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន និងប្រាសាទព្រះខ័នជាដើម។ សម្រាប់ការប្រកួតនេះ ក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏មានការរៀបចំឱ្យមានការប្រកួតបន្ថែម ដូចជាជើងឯកកុមារ និងជើងឯកនិស្សិតមហាវិទ្យាល័យ សម្រាប់ព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៥។ ទាំងនេះ គឺជាការរួមចំណែកមួយដ៏សំខាន់ ក្នុងការលើកកម្ពស់ដល់វិស័យកីឡាអុកចត្រង្គ តាមរយៈការអភិរក្ស និងអភិវឌ្ឍប្រភេទកីឡាអត្តសញ្ញាញជាតិរបស់ខ្មែរមួយនេះឱ្យកាន់តែរីកចម្រើនបន្ថែមទៀត»។


«ជាមួយគ្នានេះ ក៏ជំរុញលើកទឹកចិត្តដល់កុមារា កុមារីចូលរួមលេងកីឡាអុកចត្រង្គ ដោយជៀសចេញឆ្ងាយពីគ្រឿងញៀន ល្បែងអបាយមុខផ្សេងៗផងដែរ។ តាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រ ការនិយមលេងកីឡាអុកចត្រង្គនេះនឹងជួយបង្កើនបញ្ញាស្មារតីរបស់ពួកគាត់មានការវិវឌ្ឍខ្ពស់រហូតដល់២ដងទៅ៣ដង។ ជាក់ស្តែងក្នុងការប្រកួតជម្រុះ ថ្ងៃនេះ ឃើញថា កុមារា កុមារីមកពីសាលាបឋមសិក្សានានាបានចូលរួមចំនួន១១រូប ដែលមានអ្នកខ្លះធ្លាប់ហ្វឹកហាត់ និងលេងកីឡានេះរហូតដល់៦ឆ្នាំមកហើយ ដោយនេះគឺជាការលើកទឹកចិត្តដ៏ល្អ សម្រាប់កុមារា កុមារី សិស្ស-និស្សិតរបស់យើង ដែលជាផែនការយុទ្ធសាស្ត្រសម្រាប់កម្ពុជា នាថ្ងៃអនាគតផងដែរ»។ ឯកឧត្តម ហេង សុខគង់ បានលើកឡើងបន្ថែម។

ឯកឧត្តម ហេង សុខគង់ បានសង្កត់ធ្ងន់ថា ជារួម សម្រាប់ផ្នែកជើងឯកកុមារ ការប្រកួតនេះនឹងស្វែងរកបេក្ខភាពជ័យលាភីចំនួន៤នាក់ ដើម្បីឡើងទៅប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ នៅក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន ឆ្នាំ២០២៥ នៅខេត្តសៀមរាបផ្ទាល់តែម្តង។ ដោយឡែកសម្រាប់ផ្នែកសិស្សនិស្សិត គណៈកម្មការនឹងជ្រើសរើសបេក្ខភាពជ័យលាភី២រូប ឡើងទៅប្រកួត នៅជុំផ្តាច់ព្រ័ត្រ នៅក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត នៅខេត្តសៀមរាបដែរជាមួយនឹងផ្នែកមហាជន ដោយយើងនឹងចម្រាញ់រកស្តេចអុក ក្នុងឱកាសនោះផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម គុជ គីមឡុង ប្រធានសហព័ន្ធកីឡាអុកចត្រង្គកម្ពុជាបានពន្យល់ថា ប្រកួតការប្រកួតកីឡាអុកចត្រង្គ ពានរង្វាន់អង្គរសង្រ្កានឆ្នាំ២០២៥ ក្រោមប្រធានបទ «ញញឹមសាទរសង្រ្កាន្តឆ្នាំថ្មី» នេះត្រូវបានបែងចែកជា ៣ដំណាក់កាល ដោយដំណាក់កាលទី១ គឺជាការប្រកួតជ្រើសរើសជើងឯក តាមតំបន់ ដោយយកបេក្ខភាពជ័យលាភី៣នាក់ (Top3) តាមតំបន់នីមួយៗ ហើយនៅពេលដែលរកឃើញបេក្ខភាព ៣នាក់តាមតំបន់ហើយៗយើងបន្តការប្រកួតនៅដំណាក់កាលទី២ ដោយត្រូវស្វែងរកបេក្ខភាពឆ្នើមៗ ៨នាក់ចុងក្រោយ (Top8) ដើម្បីយកទៅប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ ក្នុងកម្មវិធីអង្គរសង្រ្កាន្ត ឆ្នាំ២០២៥ នៅខេត្តសៀមរាបតែម្តង។

ដោយឡែកសម្រាប់ការប្រកួតជើងឯកនិស្សិតមហាវិទ្យាល័យ ត្រូវបានឯកឧត្តម គុជ គីមឡុង ពន្យល់បន្ថែមថា គឺមានកូតាពិសេស ដោយត្រូវប្រកួតវគ្គជម្រុះ នៅរាជធានីភ្នំពេញថ្ងៃទី២៣ ខែមីនានេះ ដោយជ្រើសរើសយកបេក្ខភាព២នាក់ (ចំណាត់ថ្នាក់លេខ១ និងលេខ២) ដើម្បីឡើងទៅប្រកួតជាមួយបេក្ខភាព៨នាក់ចុងក្រោយ ដំណាក់កាលទី២ (ក្រោយប្រកួតជម្រុះទាំង៧តំបន់) បង្រ្គប់បេក្ខភាព១០ចុងក្រោយ ដើម្បីដណ្តើមពានរង្វាន់ស្តេចអុក អង្គរសង្រ្កាន្ត ឆ្នាំ២០២៥ នៅខេត្តសៀមរាប នាថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៥។ ដោយឡែក សម្រាប់ការប្រកួតជើងឯកកុមារ គឺប្រកួតតែ២វគ្គទេ ដោយវគ្គទី១ ត្រូវប្រកួតជម្រុះថ្ងៃទី២៣ ខែមីនានៅរាជធានីភ្នំពេញនេះ (ដែលមានបេក្ខភាពចូលរួម ៩នាក់) ហើយបេក្ខភាពជ័យលាភីចំណាត់ថ្នាក់លេខ១ និងលេខ២ ក្នុងពូលទាំងពីរ ស្មើនឹង៤នាក់ ត្រូវបន្តការប្រកួតនៅវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រ នៅក្នុងកម្មវិធីអង្គរសង្ក្រាន្ត នៅខេត្តសៀមរាបតែម្តង៕ 

ដោយ៖ The Cambodian News

អត្ថបទដែលជាប់ទាក់ទង