ការប្រកួតកីឡាអុកចត្រង្គ ពានរង្វាន់អង្គរសង្រ្កាន្ដឆ្នាំ២០២៥ ក្រោមប្រធានបទ «ញញឹមសាទរសង្រ្កាន្តឆ្នាំថ្មី» បានចាប់ផ្ដើមបើកកាការប្រកួតកីឡាអុកចត្រង្គ ពានរង្វាន់អង្គរសង្រ្កាន្ដឆ្នាំ២០២៥ ក្រោមប្រធានបទ «ញញឹមសាទរសង្រ្កាន្តឆ្នាំថ្មី» ជើងឯកកុមារ និងជើងឯកឧត្តម ហ៊ុន ម៉ានី ៖ ការផ្លាស់ប្តូរមុខមាត់ និងឱកាសការងារជាបន្តបន្ទាប់ក្នុងខេត្តកំពង់ស្ពឺ ឆ្លុះបញ្ជាំងពីការរួមចំណែករបស់វិឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់ទទួលទ្រព្យសកម្ម និងសម្ភារៈសុខធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាជួយកម្ពុជា ក្នុងការពង្រឹងសេដ្ឋកិច្ច និងបង្កើតឱកាសថ្មីៗ ជាពិសេសសម្រាប់ប្រជាពលរដ្ឋក្រីក្រ និងសម្ដេចតេជោប្រមុខរដ្ឋស្ដីទី៖ ការប្រទាននូវឋានន្តរស័ក្តិជានាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ ជាការឆ្លើយតបក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីបិទសន្និបាតបូកសរុបលទឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី ៖ កំណើនភ្ញៀវទេសចរអន្តរជាតិ បាននឹងកំពុងមានសន្ទុះគួរឱ្យកត់សម្គាល់ តួយ៉ាងចំនួនភ្ញៀវទេសចរក្នុងឆ្ខេត្តកំពង់ស្ពឺ ៖ កម្មវិធី ‘’ ប៉ា ម៉ានី ‘’ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ចាត់តំណាងបន្តចុះសួរសុខទុក្ខ និងនាំយកវត្ថុអនុស្សាវរីយ៍ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃអភិបាលខេត្តកំពង់ស្ពឺ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្កម្មវិធី «ប៉ា ម៉ានី»! ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ចាត់តំណាងបន្តចុះសួរសុខទុក្ខ និងនាំយកវត្ថុអនុស្សាវរីយ៍ជូនមន្ត្រីសុខាភិបាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញបូជាទៀន ធូប ផ្កា ភ្ញី ថ្វាយព្រះរតនត្រ័យ ធ្វើបទនសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញសេចក្តីប្រកាស ស្តីពី នីតិវិធីនៃការដោះស្រាយវិវាទការងាររួមឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រកាសបញ្ចូលសមាជិក សមាជិកាថ្មីគណបក្សប្រជាជនកម្ពុជា មកពីឃុំកាត់ភ្លុក និងឃុំភក្តី ស្រុកបសេដ្ឋ ខេត្តអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានរួមចំណែកអភិវឌ្ឍមូលធនមនុស្សរាជរដ្ឋាភិបាលកម្ពុជា បានរំដោះដីព្រៃពីអ្នកទន្ទ្រានដោយខុសច្បាប់ ជាង៤ម៉ឺនហិកតាកម្មវិធី «ប៉ា ម៉ានី»! ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ចាត់តំណាងបន្តចុះសួរសុខទុក្ខ និងនាំយកវត្ថុអនុស្សាវរីយ៍ជូនមន្ត្រីសុខាភិបារដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការយកវិធីសាស្ត្រលេងសើច (Prank) មកផលិតមាតិការបស់ខ្លួន ដើម្បីទាក់ទាញការចាប់អារម្មណ៍ ជាការបង្កើតមាតិក

សម្ដេចតេជោប្រមុខរដ្ឋស្ដីទី៖ ការប្រទាននូវឋានន្តរស័ក្តិជានាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ ជាការឆ្លើយតបនឹងគុណបំណាច់ដែលបានបម្រើជាតិរបស់ឥស្សរជនទាំងពីររូប

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា ការទទួលនូវការព្រះរាជទានពីព្រះមហាក្សត្រ ដំឡើងឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ» សម្តេចពិជ័យសេនា ទៀ បាញ់ និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បច្ចុប្បន្នគឺជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនោះ គឺជាការឆ្លើយតបជាមួយនឹងគុណបំណាច់ដែលបានធ្វើកិច្ចការបម្រើជាតិ។

ក្នុងពិធីបំពាក់ឋានន្តរសក្ដិ ថ្នាក់នាយឧត្ដមសេនីយ៍ផុតលេខផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ ជូនសម្ដេចពិជ័យសេនា ទៀ បាញ់ និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នាព្រឹកថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២៥ នៅវិមានសន្តិភាព សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា បើនិយាយអំពីរាជានិយម មកដល់ពេលនេះ សម្ដេចទាំងពីរក៏ជាអ្នករួមចំណែកក្នុងការបង្កើតរាជានិយមឡើងវិញ ទាំងដំណាក់កាលនៃការចរចាស្វែងរកសន្តិភាព ទាំងការធ្វើរដ្ឋធម្មនុញ្ញ និងការការពារព្រះមហាក្សត្ររហូតមកដល់ពេលនេះ បាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ត្រូវបានធ្វើទាំងអស់ ដូច្នេះវាស័ក្ដិសម។ សម្ដេចតេជោ ក៏បានអរគុណ និងថ្លែងនូវការកោតសរសើរចំពោះឥស្សរជនទាំងពីររូប ដែលបានរួមដំណើរ និងជួយសម្ដេច រួមដំណើរ ជាមួយឥស្សរជនដទៃទៀតរបស់គណបក្សប្រជាជនកម្ពុជា ក៏ដូជារាជរដ្ឋាភិបាល ក្នុងរយៈពេលដ៏យូរ។

សម្ដេចតេជោបានលើកឡើងថា តើមានបក្សប៉ុន្មានដែលលទ្ធភាពធ្វើបានដូចគណបក្សប្រជាជន ដែលមានប្រាំក្រុមមករួមរស់នៅជាមួយគ្នា ហើយបង្កើតបានជាមួយក្រុម នៅជាមួយគ្នាបានរយៈពេល៤៨ឆ្នាំ ហើយតើមានបក្សណានៅកម្ពុជាដែលធ្វើបានបែបនេះ។ សម្ដេចតេជោបានថ្លែងសង្កត់ធ្ងន់ជាថ្មីម្ដងទៀតថា៖ «សុំកុំព្យាយាមបំបែកគណបក្សប្រជាជន អ្នកកាន់តែធ្វើកាន់តែគ្រោះថ្នាក់ខ្លួនឯង» ។ ដូច្នេះត្រូវដឹងថា នៅពេលដែលគេវាយយើងៗ ក៏ត្រូវវាយចំណុចខ្សោយរបស់គេនៅកន្លែងណាមួយ ដែលត្រូវចាំ។ យកល្អទុកឱ្យទៅតាមដំណើរធម្មជាតិទៅ។ ប៉ុន្តែពួកអ្នកឯងគ្មានសមត្ថភាពទេ ផ្ទុយទៅវិញពួកអ្នកឯងបែកខ្លួនឯង មិនចាំបាច់ខ្ញុំទៅបំបែកទេ។» សម្ដេចតេជោប្រមុខរដ្ឋស្ដីទីថ្លែងបន្ថែមថា ពេលណាដែលរាជរដ្ឋាភិបាលរឹង ពេលនោះហើយដែលសត្រូវរបស់យើងនឹងបែកបាក់ដោយខ្លួនឯង។

គួរបញ្ជាក់ដែរថា សម្ដេចពិជ័យសេនា ទៀ បាញ់ និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ត្រូវបានទទួលនូវការសព្វព្រះទ័យប្រោសប្រទាន ពីព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រាស់បង្គាប់ ដំឡើងឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ» កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥កន្លងទៅ។ សម្តេចពិជ័យសេនា ទៀ បាញ់ និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បច្ចុប្បន្នគឺជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ។ សម្ដេចទាំងពីររូប សុទ្ធសឹងតែជាឥស្សរជនឆ្នើមមានគុណបំណាច់ និងស្នាដៃដ៏ធំធេង ដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ពុះពារគ្រប់ឧបសគ្គប្រកបដោយឆន្ទៈមនសិការ ស្នេហាជាតិ និងគំរូវីរភាពខ្លាំងក្លា ក្នុងបុព្វហេតុរំដោះជាតិមាតុភូមិ ប្រជាជនពីរបបប្រល័យពូជសាសន៍ និងជាប្រតិបត្តិករមួយរូប មានសមត្ថភាពក្នុងការអនុវត្តគោលនយោបាយ ឈ្នះ ឈ្នះ នាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពទឹកដី សន្តិភាព សុវត្ថិភាព របស់ប្រជាជន ហើយបាននិងកំពុងបំពេញបេសកកម្មយ៉ាងសកម្ម កសាងសមិទ្ធផលសង្គមជាច្រើន រួមចំណែកធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព វឌ្ឍនភាព ប្រជាធិបតេយ្យពេញលេញ ក្នុងដំណើរឆ្ពោះទៅកាន់នីតិរដ្ឋដ៏រឹងមាំ និងអភិបាលកិច្ចល្អ៕

ដោយ ៖ The Cambodian News

អត្ថបទដែលជាប់ទាក់ទង