កម្មវិធី «ប៉ា ម៉ានី»! ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ចាត់តំណាងបន្តចុះសួរសុខទុក្ខ និងនាំយកវត្ថុអនុស្សាវរីយ៍ជូនមន្ត្រីសុខាភិបាលបម្រើការងារនៅមណ្ឌលសុខភាពជាសុីមឱរ៉ាល់ ដែលទើបសម្រាលបុត្រ និងកំពុងសម្រាកមាតុភាព
នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រោមពាក្យស្លោក ចូលរួមសប្បាយរីករាយជាមួយក្រុម គ្រួសារប៉ា ហ៊ុន ម៉ានី ក្រុមការងារសម្របសម្រួលជាមួយ វិស័យសុខាភិបាលនៅខេត្តកំពង់ស្ពឺរបស់ ឯកឧបកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ដឹកនាំដោយ ឯកឧត្តម លី ចាន់សុភក្ដី តំណាងឯកឧត្តមបណ្ឌិត ហេង សុខគង់ និងសហការីបានចុះសួរសុខទុក្ខអ្នកគ្រូពេទ្យ ធុច សុម៉ាលី បម្រើការងារនៅមណ្ឌលសុខភាពជាសុីមឱរ៉ាល់ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលទើបបានសម្រាលបុត្រ និងកំពុងសម្រាកលំហែមាតុភាពនៅគេហដ្ឋាននៅក្នុងភូមិជាំ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ
ជាមួយនឹងការនាំនូវបណ្តាំសួរសុខទុក្ខ និងការអបអរសាទរមកជូនអ្នកគ្រូពេទ្យ និងក្រុមគ្រួសារ ក្រុមការងារក៏បាននាំយកមកនូវវត្ថុអនុស្សាវរីយ៍ជាឃិតទារកដ៏ស្រស់ស្អាត ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី មកជូនដល់បុត្រារបស់អ្នកគ្រូពេទ្យផងដែរ និងសូមជូនពរឲ្យទារកចម្រើនវ័យដោយមានសុខភាពល្អបរិបូរ និងអនាគតល្អ។
ដោយ ៖ បក្សីស