ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រកាសបញ្ចូលសមាជិក សមាជិកាថ្មីគណបក្សប្រជាជនកម្ពុជា មកពីឃុំកាត់ភ្លុក និងឃុំភក្តី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ
នៅរសៀលថ្ងៃអាទិត្យ ៤កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានីឧបនាយករដ្ឋមន្ត្រី សមាជិកគណៈអចិន្ត្រយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីប្រកាសបញ្ចូលសមាជិក សមាជិកាថ្មីគណបក្សប្រជាជនកម្ពុជាសរុបចំនួន៣៩៧រូប ដែលមកពីឃុំកាត់ភ្លុក មានចំនួន២៥៨រូប មកពីឃុំភក្តីមានចំនួន១៣៩ ។
ក្នុងឱកាសនោះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង ម៉ូលី អនុប្រធានទី១ ក្រុមការងារគណបក្សចុះជួយមួយខេត្តកំពង់ស្ពឺ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបសេដ្ឋ ឯកឧត្តមបណ្ឌិត ជាម ចន្ទសោភណ័ ប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ស្ពឺ ឯកឧត្តម យឹម សុខុម អនុប្រធានគណៈអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្តកំពង់ស្ពឺ ឯកឧត្តម សត្យាវុធ អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ ឯកឧត្តម សំ រិទ្ធី អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ ឯកឧត្តមបណ្ឌិត ហេងសុខគង់ អនុប្រធានទី២ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបសេដ្ឋ គណៈអចិន្ត្រៃយ៍បក្សស្រុកបសេដ្ឋ និងឯកឧត្តម លោកជំទាវលោក លោកស្រី ជាប្រធាន អនុប្រធាន សមាជិក សមាជិកា ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំកាត់ភ្លុក និងឃុំភក្តី ផងដែរ។
ដោយ៖ បក្សីស