ការប្រកួតកីឡាអុកចត្រង្គ ពានរង្វាន់អង្គរសង្រ្កាន្ដឆ្នាំ២០២៥ ក្រោមប្រធានបទ «ញញឹមសាទរសង្រ្កាន្តឆ្នាំថ្មី» បានចាប់ផ្ដើមបើកកាការប្រកួតកីឡាអុកចត្រង្គ ពានរង្វាន់អង្គរសង្រ្កាន្ដឆ្នាំ២០២៥ ក្រោមប្រធានបទ «ញញឹមសាទរសង្រ្កាន្តឆ្នាំថ្មី» ជើងឯកកុមារ និងជើងឯកឧត្តម ហ៊ុន ម៉ានី ៖ ការផ្លាស់ប្តូរមុខមាត់ និងឱកាសការងារជាបន្តបន្ទាប់ក្នុងខេត្តកំពង់ស្ពឺ ឆ្លុះបញ្ជាំងពីការរួមចំណែករបស់វិឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់ទទួលទ្រព្យសកម្ម និងសម្ភារៈសុខធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាជួយកម្ពុជា ក្នុងការពង្រឹងសេដ្ឋកិច្ច និងបង្កើតឱកាសថ្មីៗ ជាពិសេសសម្រាប់ប្រជាពលរដ្ឋក្រីក្រ និងសម្ដេចតេជោប្រមុខរដ្ឋស្ដីទី៖ ការប្រទាននូវឋានន្តរស័ក្តិជានាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ ជាការឆ្លើយតបក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីបិទសន្និបាតបូកសរុបលទឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី ៖ កំណើនភ្ញៀវទេសចរអន្តរជាតិ បាននឹងកំពុងមានសន្ទុះគួរឱ្យកត់សម្គាល់ តួយ៉ាងចំនួនភ្ញៀវទេសចរក្នុងឆ្ខេត្តកំពង់ស្ពឺ ៖ កម្មវិធី ‘’ ប៉ា ម៉ានី ‘’ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ចាត់តំណាងបន្តចុះសួរសុខទុក្ខ និងនាំយកវត្ថុអនុស្សាវរីយ៍ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃអភិបាលខេត្តកំពង់ស្ពឺ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្កម្មវិធី «ប៉ា ម៉ានី»! ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ចាត់តំណាងបន្តចុះសួរសុខទុក្ខ និងនាំយកវត្ថុអនុស្សាវរីយ៍ជូនមន្ត្រីសុខាភិបាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញបូជាទៀន ធូប ផ្កា ភ្ញី ថ្វាយព្រះរតនត្រ័យ ធ្វើបទនសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញសេចក្តីប្រកាស ស្តីពី នីតិវិធីនៃការដោះស្រាយវិវាទការងាររួមឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រកាសបញ្ចូលសមាជិក សមាជិកាថ្មីគណបក្សប្រជាជនកម្ពុជា មកពីឃុំកាត់ភ្លុក និងឃុំភក្តី ស្រុកបសេដ្ឋ ខេត្តអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានរួមចំណែកអភិវឌ្ឍមូលធនមនុស្សរាជរដ្ឋាភិបាលកម្ពុជា បានរំដោះដីព្រៃពីអ្នកទន្ទ្រានដោយខុសច្បាប់ ជាង៤ម៉ឺនហិកតាកម្មវិធី «ប៉ា ម៉ានី»! ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ចាត់តំណាងបន្តចុះសួរសុខទុក្ខ និងនាំយកវត្ថុអនុស្សាវរីយ៍ជូនមន្ត្រីសុខាភិបារដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការយកវិធីសាស្ត្រលេងសើច (Prank) មកផលិតមាតិការបស់ខ្លួន ដើម្បីទាក់ទាញការចាប់អារម្មណ៍ ជាការបង្កើតមាតិក

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប”នៅទីស្តីការក្រសួងផែនការ

ក្រសួងផែនការ ៖ នារសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប” និងពិធីប្រកាសសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងផែនការ នៅទីស្តីការក្រសួងផែនការ។

បន្ទាប់ពីលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងជាអនុប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអានសេចក្តីសម្រេច ទទួលស្គាល់ការកែសម្រួល និងបំពេញបន្ថែមសមាសភាពគណៈកម្មការសាខាសមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងផែនការ រួចមក សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សា ផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញផ្តល់កិត្តិយសប្រគល់សេចក្តីសម្រេចជូនលោកជំទាវ ទៀង សិតពិសី ប៊ិនត្រឈៃ ប្រធានកិត្តិយស សាខាសមាគមនារីក្រសួងផែនការ។

តាមរបាយការណ៍សង្ខេបរបស់ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានជម្រាបជូនថា ទិវាអន្តរជាតិនារី ៨មីនា គឺជាទិវារំលឹកអំពីការតស៊ូទាមទារសិទ្ធិសេរីភាព និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម កាលានុវត្តភាពនានា និងបង្ហាញពីការប្តេជ្ញាចិត្ត និងវិធានការវិជ្ជមាន ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រីនិងក្មេងស្រីគ្រប់រូប។ យុទ្ធនាការទិវាអន្តរជាតិនារី ៨មីនា ២០២៥ ខួបលើកទី១១៤ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប” មានគោលបំណង គូសបញ្ជាក់អំពីសារៈសំខាន់នៃការទទួលបាន និងអនុវត្តសិទ្ធិការលើកកម្ពស់ សមភាព និងការពង្រឹងភាពអង់អាចចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូបនៅកម្ពុជា ដោយអនុវត្តតាមអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ។ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនបន្តថា បច្ចុប្បន្ន សមាជិកគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍នៃក្រសួងផែនការ សរុបមានចំនួន ៤១៤រូប។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំក្រសួងផែនការ តែងតែគិតគូរយកចិត្តទុកដាក់ផ្តល់កិត្តិយស និងលើកទឹកចិត្តដល់ បងប្អូននារីក្រសួងផែនការ ដោយបានផ្តល់តួនាទី មុខតំណែង និងឱកាសជូនបងប្អូននារីដែលមានសមត្ថភាព ទៅចូលរួមវគ្គបណ្តុះបណ្តាល ឬអង្គប្រជុំ និងសិក្ខាសាលា ផ្សេងៗទាំងក្នុង និងក្រៅប្រទេស។ ដើម្បីសម្រេចបានសមភាពយេនឌ័រ និងភាពអង់អាចរបស់ស្ត្រីនិងក្មេងស្រីគ្រប់រូប រាជរដ្ឋាភិបាលកម្ពុជា បានបន្តជំរុញការបញ្ជ្រាបយេនឌ័រនៅក្នុងគោលនយោបាយ និងផែនការអភិវឌ្ឍន៍គ្រប់ផ្នែក គ្រប់វិស័យ និងគ្រប់កម្រិត ព្រមទាំងបានចាត់ទុកស្ត្រី គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ និងសង្គមជាតិ។

នៅក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍ថា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជាអង្គការមហាជនមួយដែលបានបង្កើតឡើង តាំងពីថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ដែលនាពេលនោះសមាគមនេះ មានឈ្មោះថា សមាគមនារីសង្គ្រោះជាតិ និងក្រោយមកបាន ប្តូរឈ្មោះជាបន្តបន្ទាប់មកជា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដូចសព្វថ្ងៃនេះ។ វត្តមានរបស់ សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ គឺស្របទៅតាមស្ថានភាពប្រជាសាស្ត្ររបស់យើង ដែលបង្ហាញតាមលទ្ធផលជំរឿនប្រជាជនឆ្នាំ២០១៩ ស្ត្រីមានចំនួន ៥២ភាគរយ ច្រើនជាងបុរស ដែលមាន ៤៨ភាគរយ ពិសេសជាងនេះទៀតនោះស្ថានភាពរបស់គ្រួសារកម្ពុជានៅពេលទើបតែរំដោះភ្លាម គឺគ្រួសារភាគច្រើនមានមេគ្រួសារជាស្ត្រី។ តាំងពីបង្កើត ក៏ដូចជាមកដល់បច្ចុប្បន្ន សមាគមមានតួនាទីរួមចំណែកបំផុសចលនានារីកម្ពុជា ដែលជាសមាសភាពភាគច្រើននៃសង្គមកម្ពុជា ឱ្យទៅជាកម្លាំងចលករសំខាន់ និងមិនអាចខ្វះបាន ក្នុងការរួមចំណែកជំរុញនាវាកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកិច្ច ប្រកបដោយចីរភាព និងបរិយាបន្នស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលស្គាល់និងចាត់ទុកថា “ស្ត្រី គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម” និងជាមូលធនដ៏សំខាន់មិនអាចខ្វះបានក្នុងការអភិវឌ្ឍន៍ប្រទេស។ ប្រការនេះ ទាមទារឱ្យគ្រប់ក្រសួង ស្ថាប័ន ត្រូវតែធ្វើការពង្រឹងសមត្ថភាពគាំទ្រ និងបង្កឱកាសឱ្យស្ត្រីមានការចូលរួមក្នុងគ្រប់ទិដ្ឋភាពនៃសកម្មភាពឱ្យបានពេញលេញ និងមានសមធម៌។ បទពិសោធន៍ជាប្រវត្តិសាស្ត្របានបង្ហាញថា គ្រប់សកម្មភាពដែលមានស្ត្រីចូលរួមប្រកបដោយសុច្ឆន្ទៈ គណនេយ្យភាព និងមានសមធម៌ សកម្មភាពនោះ ប្រាកដជាសម្រេចបានជោគជ័យ មានប្រសិទ្ធភាពខ្ពស់ និងមាននិរន្តរភាព។

ក្នុងនាមសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សម្តេចបានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់ក្រសួងផែនការគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលបានយកចិត្តទុកដាក់ផ្តល់លទ្ធភាព និងសិទ្ធិអំណាចដល់បងប្អូននារី ចូលរួមក្នុងកិច្ចការងារជំនាញ ការងារដឹកនាំស្ថាប័ន និងគម្រោងកម្មវិធី ព្រមទាំងការធ្វើសេចក្តីសម្រេចចិត្តផ្សេងៗ នៅក្នុងការងារវិស័យផែនការ ស្ថិតិ និងប្រជាជននិងអភិវឌ្ឍន៍។ ក្នុងឱកាសដ៏ប្រពៃនេះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជូនដល់សមាជិកសមាជិកាទាំងអស់ ដែលបានចូលរួមពិធីនាថ្ងៃនេះ។ តាមរយៈរបាយការណ៍របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងផែនការ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានកោតសរសើរចំពោះសមិទ្ធផលសំខាន់ៗទាំងឡាយ ដែល ក្រសួងផែនការ សម្រេចបាននាពេលកន្លងមក និងបានវាយតម្លៃខ្ពស់អំពីតួនាទីរបស់ក្រសួងផែនការ។ វត្តមាន និងការរួមចំណែកទទួលខុសត្រូវរបស់ស្ត្រីនៅក្នុងការងារប្រមូលចងក្រង និងវិភាគទិន្នន័យស្ថិតិ ការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងការរៀបចំគោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ គឺជាការចាំបាច់មិនអាចខ្វះបាន ហើយកិច្ចការនេះក៏ស្របទៅនឹងគោលដៅជាយុទ្ធសាស្ត្ររបស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ផងដែរ។ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង សម្តេចបានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា សមាគមនឹងមានបណ្តាញរបស់ខ្លួនរួមចំណែកយ៉ាងសំខាន់ ក្នុងវិស័យជំនាញផែនការ ស្ថិតិ និងប្រជាជននិងអភិវឌ្ឍន៍ តាមរយៈ “សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍របស់ក្រសួង” ដែលទើបបានប្រកាសជាផ្លូវការនាពេលនេះ។ នៅក្នុងឱកាសនោះដែរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័ន និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក៏ដូចជា ក្រសួងផែនការ និង សមាជិក សមាជិកានៃសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខិតខំអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់នូវអនុសាសន៍ទាំង ១២ចំណុច របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងក្នុងកិច្ចប្រជុំបូកសរុបការងាររបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤។

ក្នុងឱកាសនេះដែរ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ និងលោកជំទាវ បានអញ្ជើញជូនកន្ត្រកផ្កា និងវត្ថុអនុស្សាវរីយ ជូនដល់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ផងដែរ៕

ដោយ៖ បក្សីស

អត្ថបទដែលជាប់ទាក់ទង