កម្មវិធី «ប៉ា ម៉ានី»! ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ចាត់តំណាងបន្តចុះសួរសុខទុក្ខ និងនាំយកវត្ថុអនុស្សាវរីយ៍ជូនមន្ត្រីសុខាភិបាលបម្រើការងារនៅមណ្ឌលសុខភាពត្រពាំងជោ ស្រុកឱរ៉ាល់ ដែលទើបសម្រាលបានបុត្រី និងកំពុងសម្រាកមាតុភាពនៅគេហដ្ឋាន
នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ កម្មវិធី ‘’ ប៉ា ម៉ានី ‘’ ក្រោមពាក្យស្លោក ចូលរួមសប្បាយរីករាយជាមួយក្រុមគ្រួសារ ប៉ាម៉ានីក្រុមការងារសម្របសម្រួលជាមួយវិស័យសុខាភិបាលនៅខេត្តកំពង់ស្ពឺ ដឹកនាំដោយ ឯកឧត្តម លី ចាន់សុភក្ដី រួមជាមួយលោកស្រីវេជ្ជបណ្ឌិតឯកទេស ហេង សុខចំរើន តំណាង ឯកឧត្តមបណ្ឌិត ហេង សុខគង់ និងសហការី បានចុះសួរសុខទុក្ខអ្នកគ្រូពេទ្យ សឿន សោភា បម្រើការងារនៅមណ្ឌលសុខភាពត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលទើបបានសម្រាលបានបុត្រី និងកំពុងសម្រាកលំហែមាតុភាពនៅគេហដ្ឋាននៅក្នុងភូមិព្រៃផ្ដៅ ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ជាមួយនឹងការនាំនូវបណ្តាំសួរសុខទុក្ខ និងការអបអរសាទរមកជូនអ្នកគ្រូពេទ្យ និងក្រុមគ្រួសារ ក្រុមការងារក៏បាននាំយកមកនូវវត្ថុអនុស្សាវរីយ៍ជាឃិតទារកដ៏ស្រស់ស្អាត ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី មកជូនដល់បុត្រីរបស់អ្នកគ្រូពេទ្យឈ្មោះ សៀ កែវបញ្ញាអមរា ផងដែរ និងសូមជូនពរឱ្យទារកចម្រើនវ័យដោយមានសុខភាពល្អ ជាកូនល្អក្នុងគ្រួសារ ក្នុងសង្គមជាតិ និងមានអនាគតល្អរុងរឿង។
ដោយ៖ បក្សីស