ការប្រកួតកីឡាអុកចត្រង្គ ពានរង្វាន់អង្គរសង្រ្កាន្ដឆ្នាំ២០២៥ ក្រោមប្រធានបទ «ញញឹមសាទរសង្រ្កាន្តឆ្នាំថ្មី» បានចាប់ផ្ដើមបើកកាការប្រកួតកីឡាអុកចត្រង្គ ពានរង្វាន់អង្គរសង្រ្កាន្ដឆ្នាំ២០២៥ ក្រោមប្រធានបទ «ញញឹមសាទរសង្រ្កាន្តឆ្នាំថ្មី» ជើងឯកកុមារ និងជើងឯកឧត្តម ហ៊ុន ម៉ានី ៖ ការផ្លាស់ប្តូរមុខមាត់ និងឱកាសការងារជាបន្តបន្ទាប់ក្នុងខេត្តកំពង់ស្ពឺ ឆ្លុះបញ្ជាំងពីការរួមចំណែករបស់វិឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់ទទួលទ្រព្យសកម្ម និងសម្ភារៈសុខធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាជួយកម្ពុជា ក្នុងការពង្រឹងសេដ្ឋកិច្ច និងបង្កើតឱកាសថ្មីៗ ជាពិសេសសម្រាប់ប្រជាពលរដ្ឋក្រីក្រ និងសម្ដេចតេជោប្រមុខរដ្ឋស្ដីទី៖ ការប្រទាននូវឋានន្តរស័ក្តិជានាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ ជាការឆ្លើយតបក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីបិទសន្និបាតបូកសរុបលទឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី ៖ កំណើនភ្ញៀវទេសចរអន្តរជាតិ បាននឹងកំពុងមានសន្ទុះគួរឱ្យកត់សម្គាល់ តួយ៉ាងចំនួនភ្ញៀវទេសចរក្នុងឆ្ខេត្តកំពង់ស្ពឺ ៖ កម្មវិធី ‘’ ប៉ា ម៉ានី ‘’ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ចាត់តំណាងបន្តចុះសួរសុខទុក្ខ និងនាំយកវត្ថុអនុស្សាវរីយ៍ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃអភិបាលខេត្តកំពង់ស្ពឺ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្កម្មវិធី «ប៉ា ម៉ានី»! ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ចាត់តំណាងបន្តចុះសួរសុខទុក្ខ និងនាំយកវត្ថុអនុស្សាវរីយ៍ជូនមន្ត្រីសុខាភិបាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញបូជាទៀន ធូប ផ្កា ភ្ញី ថ្វាយព្រះរតនត្រ័យ ធ្វើបទនសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញសេចក្តីប្រកាស ស្តីពី នីតិវិធីនៃការដោះស្រាយវិវាទការងាររួមឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រកាសបញ្ចូលសមាជិក សមាជិកាថ្មីគណបក្សប្រជាជនកម្ពុជា មកពីឃុំកាត់ភ្លុក និងឃុំភក្តី ស្រុកបសេដ្ឋ ខេត្តអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានរួមចំណែកអភិវឌ្ឍមូលធនមនុស្សរាជរដ្ឋាភិបាលកម្ពុជា បានរំដោះដីព្រៃពីអ្នកទន្ទ្រានដោយខុសច្បាប់ ជាង៤ម៉ឺនហិកតាកម្មវិធី «ប៉ា ម៉ានី»! ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ចាត់តំណាងបន្តចុះសួរសុខទុក្ខ និងនាំយកវត្ថុអនុស្សាវរីយ៍ជូនមន្ត្រីសុខាភិបារដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការយកវិធីសាស្ត្រលេងសើច (Prank) មកផលិតមាតិការបស់ខ្លួន ដើម្បីទាក់ទាញការចាប់អារម្មណ៍ ជាការបង្កើតមាតិក

ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលឥស្លាម ជាលើកដំបូងនៅកម្ពុជា រៀបចំដោយអង្គការសម្ព័ន្ធ​ពិភពឥស្លាម

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា អញ្ជើញជាអធិបតីបើកកិច្ចប្រជុំកំពូលឥស្លាម។

កិច្ចប្រជុំកំពូលឥស្លាម ត្រូវបានរៀបចំឡើងជាលើកដំបូងនៅកម្ពុជា ដោយអង្គការសម្ព័ន្ធ​ពិភពឥស្លាម ក្រោមប្រធានបទ «ឥស្លាមនិងពុទ្ធសាសនា»។ អង្គការសម្ព័ន្ធពិភពឥស្លាម បង្កើតឡើងនៅឆ្នាំ១៩៦២ ដោយព្រះចៅ ហ្វៃសល អាល់សាអូឌីត ព្រះមហាក្សត្រ​នៃ​ព្រះរាជា​ណាចក្រអារ៉ាប៊ីសាអូឌីត តាមសេចក្តីសម្រេច របស់អង្គការសហប្រតិ​បត្តិការ​ឥស្លាម (OIC)។ អង្គការនេះ មានទីស្នាក់ការនៅទីក្រុងម៉ាកាស់ (Makkah ប្រទេស​អារ៉ាប៊ី​សាអូឌីត។ អង្គការនេះបង្កើតឡើង ក្នុងគោលបំណងពង្រីកទំនាក់ទំនង នៃកិច្ច​សហ​ប្រតិបត្តិការឥស្លាម និងមនុស្សធម៌នៅទូទាំងសកលលោក។

កិច្ចប្រជុំកំពូលឥស្លាម រៀបចំដោយអង្គការសម្ព័ន្ធពិភពឥស្លាមនាព្រឹកថ្ងៃនេះ មានការ​អញ្ជើញចូលរួមពីអគ្គលេខាធិការរងអង្គការសម្ព័ន្ធពិភពឥស្លាម និងប្រតិភូ មកពី​បណ្តា​ប្រទេសចំនួន៣១ ស្មើនឹងប្រមាណ ១៨០នាក់។ ក្នុងប្រជុំនេះ ក៏មានការយាង និងនិមន្ត​ចូលរួមពីសំណាក់​សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃ​នាយករង សម្តេចព្រះរាជាគណៈ ព្រះមេគណ ព្រះអនុគណ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងព្រះសង្ឃនិមន្តមកពីបរទេស ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ អាជ្ញាធររាជធានី ខេត្ត គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា គណៈអ៊ីមុំារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គណៈអ៊ីមុំាម៉ាស្ជិទ គ្រូបង្រៀនខ្មែរឥស្លាម និស្សិតបញ្ញវន្ត សរុបចំនួន ១,១០០ នាក់។

ការរៀបចំកិច្ចប្រជុំកំពូលលើកទី១ របស់អង្គការស ម្ព័ន្ធពិភពឥស្លាមនៅលើទឹកដី​កម្ពុជា​នេះ គឺជាការបង្ហាញយ៉ាងច្បាស់ពីសាមគ្គីភាព និងសុខដុមនីយកម្មជាតិសាសន៍ និង​សាស​នានៅកម្ពុជា ដែលសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធាន​ព្រឹទ្ធសភា បានខិតខំកសាងមកយ៉ាងលំបាក និងថែទាំយ៉ាងយកចិត្តទុកដាក់ជាទីបំផុត ដោយហេតុថា កត្តាទាំងនេះ គឺជាធាតុផ្សំមិនអាចខ្វះបាននៃសន្តិភាព និងស្ថិរភាពយូរ​អង្វែងរបស់កម្ពុជា។ លើសពីនេះ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ​នឹងបង្ហាញ​ដល់បណ្តា​ប្រទេសដែលជាសមាជិករបស់អង្គការសម្ព័ន្ធពិភពឥស្លាម បណ្ដារដ្ឋ ៥៧ប្រទេស ដែលជា​សមា​ជិកនៃអង្គការសហប្រតិបត្តិការឥស្លាម (OIC) និងប្រទេសនានា​នៅលើសាកល​លោក បានឃើញថាកម្ពុជាអាចចាត់ទុកជាប្រទេសគំរូមួយ ក្នុង ការបញ្ចប់សង្គ្រាមរ៉ាំរ៉ៃ​ទាំង​ស្រុង និងទទួលបានសុខសន្តិភាពពេញលេញ និងបានលើកកម្ពស់សិទ្ធិសេរីភាព​ជំនឿសាសនារបស់ប្រជាពលរដ្ឋទូទៅ ជាពិសេសសាសនិកឥស្លាម។

តាមរយៈកិច្ចប្រជុំកំពូលនេះ ប្រទេសកម្ពុជានឹងត្រូវបានពិភពលោកទាំងមូលចាត់ទុកថា ពិតជាប្រទេសគំរូមួយ​ក្នុងការ​ផ្តល់នូវសុខដុមនីយកម្មជាតិសាសន៍ និងសាសនាពេញ​លេញ ដល់ប្រជាជនរបស់ខ្លួន​ដែល​មានវប្បធម៌ និងប្រពៃណីចម្រុះជាតិសាសន៍ ខណៈ​ប្រទេសជាច្រើនមួយ​ចំនួនមិន​ទាន់​អាចធ្វើបានដូចកម្ពុជា។

កិច្ចប្រជុំកំពូលនេះ ក៏ជាឱកាសបង្ហាញពីសមិទ្ធផលដែលរាជរដ្ឋាភិបាលកម្ពុជាបានជូនដល់សហគមន៍ខ្មែរឥស្លាម ទាក់​ទង​នឹងកត្តានាំទៅសុខដុមនីយកម្មជាតិសាសន៍និងសាសនា ដែលនាំឱ្យសហគមន៍​ខ្មែរ​ឥស្លាមរួមរស់ដោយសប្បាយរីករាយ សុភមង្គលជាមួយសហគមន៍ខ្មែរ​កាន់​ព្រះពុទ្ធ​សាសនា និងសាសនាដទៃ ប្រកបដោយសាមគ្គីភាព និងភាតរភាពបំផុត។

កិច្ចប្រជុំកំពូលឥស្លាម ក៏នឹងបង្ហាញពិភពលោកថា សមាជិកអង្គការសហប្រតិបត្តិការឥស្លាម (OIC) ដែលមាន​រដ្ឋជា​សមាជិកចំនួន ៥៧ប្រទេស មានប្រជាជនជិត២ពាន់លាននាក់ និង អង្គការសម្ព័ន្ធ​ពិភព​ឥស្លាម រួមទាំងបណ្តាប្រទេសជាច្រើនទៀត គឹថ្នាក់ដឹកនាំប្រទេស និងអង្គការទាំងនោះ បានវាយតម្លៃខ្ពស់និងបានកោតសរសើរដល់កម្ពុជា ដោយបានប្រៀបយកកម្ពុជា​ធ្វើជាគំរូ​ដ៏ល្អនៃប្រទេសដែលមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនា រវាងឥស្លាមភាគតិច​ប្រមាណ ៥ភាគរយ និងព្រះពុទ្ធសាសនាប្រមាណ ៩៣ភាគរយ និងសាសនាផ្សេង ២ភាគ​រយ ដែលបានសាមគ្គីភាពនឹងគ្នា ប្រកបដោយការអត់ឱន។

សូមបញ្ជាក់ថា អង្គការសម្ព័ន្ធ​ពិភពឥស្លាម មានទំនាក់ទំនងជិតស្និទ្ធជាមួយសហគមន៍​សាសនិកឥស្លាមនៅកម្ពុជា។ តាមរយៈទំនាក់ទំនងជិតស្និទ្ធនេះ បានជំរុញឱ្យ​លោក​បណ្ឌិត មហាំម៉ាត់ អាប់ឌុលការីមអាល់អ៊ីសា អគ្គលេខាធិការនៃអង្គការ​សម្ព័ន្ធពិភព​ឥស្លាម ដឹកនាំគណៈប្រតិភូអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២។ ដំណើរទស្សនកិច្ចនោះ លោកបណ្ឌិត ទទួលបានការប្រោសប្រទានព្រះបរមរាជានុញ្ញាត ចូលក្រាបបង្គំគាល់ព្រះមហាក្សត្រខ្មែរ អញ្ជើញជួបជាមួយថ្នាក់ដឹកនាំសង្ឃ និងមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល។

តាមរយៈទំនាក់ទំនងល្អប្រសើរនេះ អង្គការសម្ព័ន្ធពិភពឥស្លាម ក៏បានផ្តល់នូវជំនួយផ្សេងដល់សហគមន៍សាសនិកឥស្លាមនៅកម្ពុជាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង