ខេត្តកំពង់ស្ពឺ ៖ កម្មវិធី ‘’ ប៉ា ម៉ានី ‘’ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ចាត់តំណាងបន្តចុះសួរសុខទុក្ខ និងនាំយកវត្ថុអនុស្សាវរីយ៍ជូនមន្ត្រីសុខាភិបាលបម្រើការងារនៅមន្ទីរពេទ្យបង្អែកឧដុង្គ ស្រុកឧដុង្គម៉ែជ័យ ដែលទើបបានសម្រាលបានបុត្រី និងកំពុងសម្រាកមាតុភាព

នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ ៖ ក្រោមពាក្យស្លោក ចូលរួមសប្បាយរីករាយជាមួយក្រុមគ្រួសារ ប៉ាម៉ានី ក្រុមការងារសម្របសម្រួលជាមួយ វិស័យសុខាភិបាលនៅខេត្តកំពង់ស្ពឺរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ដឹកនាំដោយ លោកវេជ្ជបណ្ឌិត កែវ វណ្ណា តំណាង ឯកឧត្តមបណ្ឌិត ហេង សុខគង់ និងក្រុមការងារ

បានចុះសួរសុខទុក្ខអ្នកគ្រូពេទ្យ ងឹម សៀវឡាង អាយុ ២៨ឆ្នាំ បម្រើការងារនៅមន្ទីរពេទ្យបង្អែកឧដុង្គ ស្រុកឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺដែលទើបបានសម្រាលបុត្រី បានសម្រាលបុត្រ នៅថ្ងៃទី០៣ ខែមិនាឆ្នាំ២០២៥ និងកំពុងសម្រាកលំហែមាតុភាពនៅគេហដ្ឋាននៅក្នុងភូមិ ត្រពាំងវែង ឃុំ បឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្ត តាកែវ ជាមួយនឹងការនាំនូវបណ្តាំសួរសុខទុក្ខ និងការអបអរសាទរមកជូនអ្នកគ្រូពេទ្យ និងក្រុមគ្រួសារ ក្រុមការងារក៏បាននាំយកមកនូវវត្ថុអនុស្សាវរីយ៍ជាឃិតទារកដ៏ស្រស់ស្អាត ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី មកជូនដល់បុត្រីរបស់អ្នកគ្រូពេទ្យឈ្មោះ ឡុង ពេជ្រជុតិមា ផងដែរ និងសូមជូនពរឱ្យទារកចម្រើនវ័យដោយមានសុខភាពល្អ ជាកូនល្អក្នុងគ្រួសារ ក្នុងសង្គមជាតិ និងមានអនាគតល្អរុងរឿង៕
ដោយ ៖ The Cambodian News