ការប្រកួតកីឡាអុកចត្រង្គ ពានរង្វាន់អង្គរសង្រ្កាន្ដឆ្នាំ២០២៥ ក្រោមប្រធានបទ «ញញឹមសាទរសង្រ្កាន្តឆ្នាំថ្មី» បានចាប់ផ្ដើមបើកកាការប្រកួតកីឡាអុកចត្រង្គ ពានរង្វាន់អង្គរសង្រ្កាន្ដឆ្នាំ២០២៥ ក្រោមប្រធានបទ «ញញឹមសាទរសង្រ្កាន្តឆ្នាំថ្មី» ជើងឯកកុមារ និងជើងឯកឧត្តម ហ៊ុន ម៉ានី ៖ ការផ្លាស់ប្តូរមុខមាត់ និងឱកាសការងារជាបន្តបន្ទាប់ក្នុងខេត្តកំពង់ស្ពឺ ឆ្លុះបញ្ជាំងពីការរួមចំណែករបស់វិឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់ទទួលទ្រព្យសកម្ម និងសម្ភារៈសុខធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាជួយកម្ពុជា ក្នុងការពង្រឹងសេដ្ឋកិច្ច និងបង្កើតឱកាសថ្មីៗ ជាពិសេសសម្រាប់ប្រជាពលរដ្ឋក្រីក្រ និងសម្ដេចតេជោប្រមុខរដ្ឋស្ដីទី៖ ការប្រទាននូវឋានន្តរស័ក្តិជានាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ ជាការឆ្លើយតបក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីបិទសន្និបាតបូកសរុបលទឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី ៖ កំណើនភ្ញៀវទេសចរអន្តរជាតិ បាននឹងកំពុងមានសន្ទុះគួរឱ្យកត់សម្គាល់ តួយ៉ាងចំនួនភ្ញៀវទេសចរក្នុងឆ្ខេត្តកំពង់ស្ពឺ ៖ កម្មវិធី ‘’ ប៉ា ម៉ានី ‘’ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ចាត់តំណាងបន្តចុះសួរសុខទុក្ខ និងនាំយកវត្ថុអនុស្សាវរីយ៍ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃអភិបាលខេត្តកំពង់ស្ពឺ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្កម្មវិធី «ប៉ា ម៉ានី»! ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ចាត់តំណាងបន្តចុះសួរសុខទុក្ខ និងនាំយកវត្ថុអនុស្សាវរីយ៍ជូនមន្ត្រីសុខាភិបាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញបូជាទៀន ធូប ផ្កា ភ្ញី ថ្វាយព្រះរតនត្រ័យ ធ្វើបទនសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញសេចក្តីប្រកាស ស្តីពី នីតិវិធីនៃការដោះស្រាយវិវាទការងាររួមឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រកាសបញ្ចូលសមាជិក សមាជិកាថ្មីគណបក្សប្រជាជនកម្ពុជា មកពីឃុំកាត់ភ្លុក និងឃុំភក្តី ស្រុកបសេដ្ឋ ខេត្តអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានរួមចំណែកអភិវឌ្ឍមូលធនមនុស្សរាជរដ្ឋាភិបាលកម្ពុជា បានរំដោះដីព្រៃពីអ្នកទន្ទ្រានដោយខុសច្បាប់ ជាង៤ម៉ឺនហិកតាកម្មវិធី «ប៉ា ម៉ានី»! ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ចាត់តំណាងបន្តចុះសួរសុខទុក្ខ និងនាំយកវត្ថុអនុស្សាវរីយ៍ជូនមន្ត្រីសុខាភិបារដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការយកវិធីសាស្ត្រលេងសើច (Prank) មកផលិតមាតិការបស់ខ្លួន ដើម្បីទាក់ទាញការចាប់អារម្មណ៍ ជាការបង្កើតមាតិក

អគ្គិសនីកម្ពុជា ដាក់ឱ្យពិគ្រោះថ្លៃ ការផ្គត់ផ្គង់ ទូរទឹកកកធំ ចំនួន 17 គ្រឿង និងទូរទស្សន៍ 55 Inch ចំនួន 10 គ្រឿង ជូនការិយាល័យរដ្ឋបាល និងអង្គភាពមជ្ឈមណ្ឌលជាតិបញ្ជូន នៃនាយកដ្ឋាន បញ្ជូនអគ្គិសនី

នាយករដ្ឋមន្ត្រី​ថៃ​​ លោកស្រី​ ផែថង​ថា​ន ស៊ីណា​វ៉ាត្រា ​​​នឹង​ធ្វើ​ដំណើរ​​ទស្សនកិច្ច​​មក​កាន់​ខេត្ត​​​ជាប់​ព្រំដែន​កម្ពុជានៅថ្ងៃទី​២៨ខែ​កុម្ភៈ​​ ដើម្បី​ត្រួតពិនិត្យ​មើល​ស្ថានភាព​​​ទូទៅ​នៃ​ស្ថានភាព​​ឆបោក​តាម​​អ៊ិនធឺណិត ដែល​កំពុង​តែ​ចោទ​ជាបញ្ហា​យ៉ាងខ្លាំង​នៅ​តាម​ខេត្តព្រំដែន​​​​ជុំវិញ​ប្រទេស​ជាពិសេស​ព្រំដែន​ជាមួយ​​មីយ៉ាន់ម៉ា។

លោក​ស្រី ផែថងថាន បានបញ្ជាក់​ថា ចំពោះរឿងនេះរដ្ឋាភិបាលនឹងអនុវត្តយ៉ាងម៉ឺងម៉ាត់​ទាំងនៅថៃ ចិន មីយ៉ាន់ម៉ានិង​កម្ពុជា ហើយ លោកស្រីនឹងចុះទៅ​ច្រក​ព្រំដែន​ខ្លងលឹកជិតផ្សាររោងក្លឿ ស្រុកអារញ្ញ ខេត្តស្រះកែវ ជាប់ព្រំដែនក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​របស់​ប្រទេសកម្ពុជា នៅ​ថ្ងៃទី​​២៨ខែ​កុម្ភៈ​​​​​ ដើម្បីតាមដាន​​​ និង​ត្រួតពិនិត្យ​មើល​បញ្ហានេះដោយ​ខ្លួនឯងផ្ទាល់ និងដើម្បី​ពន្លឿន​ការ​ដោះស្រាយនិងលុប​បំបាត់ឱ្យអស់ពី​ប្រទេស​ថៃឱ្យបាន​ឆាប់បំផុត។

លោកស្រី​ ផែថង​ថា​ន បានទទួល​​​​ស្គាល់​ថា ​​​បទ​ល្មើស​​​​​ឆបោក​តាម​​​អ៊ីនធឺណិតបង្ក​ផល​ប៉ះពាល់​​ដល់​ប្រជា​​ពល​​​រដ្ឋ​យ៉ាង​ខ្លាំង​ ​ ខណៈ​អាជ្ញាធរ​ថៃ​បានបង្ក្រាប​​​​​​​​យ៉ាង​ចាស់ដៃ​នៅ​តាមព្រំដែន​​​ជាប់​មីយ៉ាន់​ម៉ា និង​បន្ត​មក​កាន់​ព្រំដែន​​ជាប់​កម្ពុជា​។

​សារ​ព័ត៌មាន​ថៃ​ Khaosod បាន​ផ្សាយ​ថា ​លោកស្រី នាយករដ្ឋមន្ត្រីថៃ ​បាន​ដឹកនាំ​កិច្ច​ប្រជុំ​​គណៈរដ្ឋមន្ត្រីអំពីការបង្ក្រាបក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញ និង​បាន​ចាត់​ទុក​ថាបទ​ល្មើស​នេះ​​បង្ក​ផល​ប៉ះពាល់ដល់​ប្រជាពលរដ្ឋយ៉ាង​ខ្លាំង។

​លោកស្រី​​​នាយករដ្ឋមន្ត្រី​ ក្នុងពេលថ្មី​ៗ​ក៏ធ្លាប់​បាន​អះអាង​ថា លោកស្រី​​​ស្ទើរ​តែ​ចាញ់​បោក​ក្រុមឆបោក​តាម​អន​ឡាញ​ ដែល​​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ AI យក​ត្រាប់​សម្លេង​របស់​ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ​ ដោយ​អះអាង​ថា ប្រទេសរបស់​លោកស្រី​មិនទាន់​បាន​បង់​មូល​និធិ​សប្បុរសធម៌​ ហើយ​តម្រូវ​ឲ្យ​​​លោកស្រី​វេ​រ​​មូលនិធិនោះ​ទៅ​​កាន់​ទីក្រុង​ហុងកុង​។

​តាមការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ថៃ លោកស្រី​​នាយករដ្ឋមន្ត្រី ​បាន​អះអាងថា បច្ចុប្បន្ននេះថៃបានបើកប្រតិបត្តិការបង្ក្រាបនៅខេត្តទាំង១៤ ដែលជាប់ព្រំដែន ហើយបានទទួលកិច្ចសហការយ៉ាងល្អពីប្រទេសចិននិងមីយ៉ាន់ម៉ា ធ្វើឱ្យអាចចាប់ខ្លួនបានមួយចំនួនធំ។ អ្នកដែលត្រូវបានចាប់ខ្លួន ក្រសួងការពារជាតិថៃបាន​សម្របសម្រួល​ជាមួយ​ប្រទេស​គោលដៅឱ្យមកទទួលយក​ពួកគេ​ជាក្រុម២​ត្រឡប់ទៅស្រុកវិញ ដើម្បីជៀសវាងកុំឱ្យមានបញ្ហាកើតឡើង។

លោកស្រីថា ប្រទេសថៃ ចិន និងមីយ៉ាន់ម៉ា បានបង្កើតគណៈកម្មការត្រីភាគីមួយដើម្បីពិភាក្សានិងដោះស្រាយបញ្ហាជាក់ស្តែងលើករណីនេះ ដោយ​បញ្ជាឱ្យ​ចាត់​​វិធាន​ការយ៉ាងតឹងរ៉ឹង​ចំពោះ​មន្ត្រីដែល​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ ដោយ​រុញឲ្យ​​​ប្រើ​វិធានការ​ច្បាប់​ ហើយក្រសួងឌីជីថលថៃត្រូវធ្វើការជាមួយគណៈកម្មាធិការផ្សព្វផ្សាយ និងទូរគមនាគមន៍ អាជីវកម្មទូរទស្សន៍ និងក្រុមហ៊ុនទូរគមនាគមន៍ដើម្បីធ្វើការរុះបង្គោលអង់តែនអ៊ីនធឺណិតនៅជិតព្រំដែន កាត់បន្ថយកម្ពស់និងកម្លាំងសេវា ហើយបង្វែរសេវាឆ្ពោះទៅកាន់ព្រំដែនថៃវិញ ព្រមទាំងកាត់ផ្តាច់ប្រអប់ស៊ីមអ៊ីនធឺណិតផងដែរ។

លោកស្រីថា ចំពោះក្រុមឧក្រិដ្ឋជនឆបោកអនឡាញនេះត្រូវតែបង្ក្រាបឱ្យអស់ ប្រសិនបើបង្ក្រាបមិនអស់មិនឈប់នោះទេ៕

អត្ថបទដែលជាប់ទាក់ទង